បាត់ដំបងៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិអូត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួនលើក បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ទំហំ ៤មx៦ម (ឆេះទាំងស្រុង) ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះ ស៊ុន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ។
-ឆេះលិខិតបញ្ជាក់ដីធ្លី ០១ច្បាប់
-ឆេះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ច្បាប់
-សៀវភៅស្នាក់នៅ ០១ច្បាប់
-ឆេះប្រាក់ខ្មែរអស់ ២.០០០.០០០ រៀល និងឆេះសម្ភារក្នុងផ្ទះទាំងអស់ សរុបគិតជាទឹកប្រាក់អស់ប្រហែល ២.០០០$(ពីរពាន់ដុល្លារ)។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល ៕
មតិយោបល់