យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ទឹកជំនន់បានកើតឡើងភ្លាមៗនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដែលបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងតិច ៨នាក់ និងបាត់ខ្លួនច្រើននាក់។
ការធ្លាក់ភ្លៀងខ្លាំងដល់កម្ពស់ ១៧០មីលីម៉ែត្រត្រូវបានកត់ត្រាឃើញនៅខេត្តតំបន់ភ្នំ ហា យ៉ាង,ឡាយ ចាវ និងឡាវ កៃ កាលពីយប់ថ្ងៃពុធ ដែលបណ្ដាលឲ្យ ផ្ទះជាង១០ត្រូវបានបំផ្លាញនៅពេលផ្លូវថ្នល់ជាច្រើនខូចខាត។
យោងតាម គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យទឹកជំនន់ និងខ្យល់ព្យុះនៃប្រទេសវៀតណាម បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានបាត់ខ្លួន៕
មតិយោបល់