ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុទើប ១ ខួប៣ខែ លង់ទឹកស្រះស្លាប់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិ ព្រៃស្រឡែង ឃុំទួលអំពិល ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីក្មេងលង់ទឹកស្លាប់។

ជនរងគ្រោះ ឈ្មោះ ប៉ាវ លីហ័ង អាយុ ១ ខួប៣ ខែ រស់នៅ ភូមិ-ឃុំ កើតហេតុខាងលើ បានលង់ទឹកស្រះនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ១៥ ម៉ែត្រ។

សមត្ថកិច្ច បានឲ្យដឹងថា ឪពុកម្តាយជនរងគ្រោះ យកជនរងគ្រោះ ទៅផ្ញើជាមួយឈ្មោះ ឈន ចាន់ណារី ភេទ ស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាបងស្រីបង្កើត) រស់នៅភូមិ-ឃុំ ជាមួយគ្នា ដោយសារគាត់រវល់លក់ឥវ៉ាន់ចាប់ហួយ នៅរោងមុខផ្ទះ មិនបានចាប់អារម្មណ៍មើល។ ពេលនោះ ជនរងគ្រោះ បានដើរទៅខាងក្រោយផ្ទះ រួចចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ ដល់ទីតាំងខាងលើ ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពទៅឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់