ព័ត៌មានជាតិ

ក្មេងស្រីអាយុជិត ២ឆ្នាំម្នាក់ បាត់រកមិនឃើញ ស្រាប់តែនាំគ្នាដើររកឃើញ ជើងឡើងលើ ក្បាលក្នុងធុងទឹកបង្គន់លង់ស្លាប់

កណ្តាល: កាលពីវេលាម៉ោង ៦និង១០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មានករណីក្មេងអាយុ ១ឆ្នាំ៨ខែ លង់ទឹកស្លាប់។

ក្មេងស្រីរងគ្រោះឈ្មោះ ស៊ីថា នីកា ភេទស្រី អាយុ ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មានឪពុកឈ្មោះ ជួប ស៊ីថា អាយុ ២៥ឆ្នាំ និងម្តាយឈ្មោះ ចិន្តា ចន្ទី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ដំណើររឿង៖ មុនពេលកើតហេតុក្មេងរងគ្រោះរត់លេង ក្នុងផ្ទះដូចសព្វដង ហើយក៏បានរត់ចេញមកក្រៅផ្ទះលេងជាមួយបងប្អូនតាមទម្លាប់ រហូតដល់ម៉ោងកើតហេតុ មិនឃើញស្រាប់តែនាំគ្នាដើរ ឃើញជើងឡើងលើ ក្បាលក្នុងធុងទឹកបង្គន់ ហើយក៏ស្រងមកធ្វើចលនា ប៉ុន្តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនឪពុកម្ដាយ យកទៅធ្វើបុណ្យ៕

មតិយោបល់