ព័ត៌មានជាតិ

ជនបរទេស​ម្នាក់​ស្លាប់​កៀប​ក្នុង​រថយន្ត​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​មួយ​

​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បា​ក់រាប​ដល់​ដី រួច​ជ្រុល​ទៅបុក​របង​សាលា​តិច​ណូ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាលឱ្យ​រថយន្ត​បោក​ផ្ទប់​នឹង​ដើម​គ្រាប់បែក​ក្រឡាប់​កៀប​អ្នក​បរ​ស្លាប់​ក្នុង​រថយន្ត​តែ​ម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វរ​លា​ម៉ោង ៣​និង ២០​នាទី​ទៀបភ្លឺ ថ្ងៃទី ២៤ កក្កដា ២០១៤​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស បរទេស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង ពណ៌​ស្ករ ដោយ​ធ្វើដំណើរ​យ៉ាង​លឿន​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​មក​លិច មកដល់​ចំណុច មន្ទីរពេទ្យ​កុមារ​ជាតិ រថយន្ត​បាន​បើក​គេច​ម៉ូតូ​មួយ​គ្រឿង ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បា​ក់រាប​ដល់​ដី រួច​ក៏​បាន​ជ្រុល​ទៅ​បុក​របង​សាលា​តិច​ណូ រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ផ្ទប់​និង​ដើម​គ្រាប់បែក​បណ្តាលឱ្យ​ក្រឡាប់​រថយន្ត​កៀប​អ្នកបើក​ស្លាប់​ក្នុង​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​៕
Die

មតិយោបល់