ព័ត៌មានជាតិ

សាហាវណាស់! ប្អូនវាយបងប្រុសបង្កើតស្លាប់មួយរំពេច មូលហេតុ ខឹងស្តីបន្ទោសពីរឿងដើរផឹងស៊ី

កំពង់ធំ: ករណីឃាតកម្មមួយលើកនៅចំណុចចម្ការចន្ទីតំបន់ធ្នួសតាព្រហ្ម ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង១៥នាទីជនសង្ស័យឈ្មោះ កេង ហេង ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកដំបងវាយទៅលើរងគ្រោះឈ្មោះ កេង វេង ភេទប្រុសអាយុ ៥៨ឆ្នាំ នៅភូមិជាមួយគ្នាត្រូវជាបងបង្កើត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួចមុខសញ្ញារត់គេចខ្លួនបាត់ ។

មូលហេតុ៖ ខឹងបងស្តីបន្ទោសពីរឿងដើរផឹងស៊ីស្រវឹងអត់ប្រឹងធ្វើការងារ ។

ករណីនេះកម្លាំងជំនាញ ចុះដល់កន្លែងកើតហេតុជាក់ស្តែង ធ្វើការស្រាវកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់