សារព័ត៌មាន Bangkok Post បានរាយការណ៍ថា យោងតាមលទ្ធផលប្រកាសដោយក្រសួងសុខាភិបាលសាធារណៈប្រទេសថៃបានឲ្យដឹងថា ការចាក់វ៉ាក់សាំងចំនួន២ដង នៃវ៉ាក់សាំង Sinovac មានប្រសិទ្ធភាព៧១ភាគរយ ទៅ៩១ភាគរយក្នុងការទប់ស្កាត់ការឆ្លងវីរុស Covid-19 Alpha (UK) ។
មន្ត្រីសុខាភិបាលសាធារណៈលោក Kiattiphum Wongrajit បាននិយាយថាការស្រាវជ្រាវត្រូវបានបង្ហាញដោយគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង និងគណៈកម្មាធិការជាតិវ៉ាក់សាំង។
លទ្ធផលត្រូវបានដកស្រង់ចេញពីការសិក្សាដែលបានធ្វើឡើង ដើម្បីកំណត់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac ដែលត្រូវបានគេស្គាល់ថាជាវ៉ាក់សាំង CoronaVac នៅចន្លោះខែមេសា និងខែឧសភានៅពេលមេរោគបំប្លែងថ្មី Alpha រីករាលដាលខ្លាំងបំផុតនៅក្នុងប្រទេស។
មតិយោបល់