ព័ត៌មានជាតិ

Diego Costa ជាសះស្បើយ តែ Pepe របួស​កំភួនជើង​ធ្វើឲ្យ Real Madrid ជួប​ផល​លំបាក​យប់​នេះ

​អេ​ស្ប៉ាញ ៖ យោងតាមទំព័រ Goal បានចុះផ្សាយ​ឲ្យដឹងថា​ខ្សែ​ប្រយុទ្ធ ក្លិប Atletico Madrid កីឡាករ Diego Costa បាន​ងើប​ឡើងវិញ​ពី​របួស​សរសៃពួរ​ជើង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ក៏ប៉ុន្តែ បែរជា​ខ្សែការពារ​របស់ Real Madird កីឡាករ Pepe មិនសូវ​ជា​ស្រួល​កំភួនជើង​ក្នុងអំឡុងពេល​ហ្វឹកហាត់ ស្របពេល​ដែល Diego Costa ជាសះស្បើយ​នោះ ។​

​កីឡាករ Diego Costa បាន​របួស​កាលពី​ថ្ងៃអាទិត្យ ដោយ Atletico បានត្រឹមតែ​ស្មើ ១ – ១ ជាមួយនឹង Barcelona និង​លើក​ពាន La Liga ដែល​ជា​ពាន​លើក​ទី ១ ក្នុង​រយៈពេល ១១ ឆ្នាំ​កន្លងមកនេះ ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Diego Simeone បាន​និយាយថា ខ្សែ​ប្រយុទ្ធ Diego Costa និង Arda Turan នឹង​ត្រូវ​ដាក់​ឲ្យ​លេង នៅ យប់​ថ្ងៃ​សៅរ៍ នេះ ។​
​ដោយឡែក Cristiano Ronaldo ដែល​មាន​បញ្ហា​របួស​ផង​ដែរ​នោះ​បាន​មក​ហ្វឹកហាត់​ត្រៀមខ្លួន ជាធម្មតា ខណៈ​ដែល Karim Benzema ស្ថិតនៅ​ក្នុង​មន្ទិល​ថា អាច​នឹង​មិន​ចូលរួម​ប្រកួត​។

​បើសិនជា​រាត្រី​នេះ​អវត្តមាន​ខ្សែការពារ Pepe ពិតមែន​នោះ ជាក់​ណាស់ ក្លិប Real Madird នឹង​ស្ថិត​នៅ​ចន្លោះប្រហោង​មួយ​នេះ ដែល​ធ្វើឲ្យ Atletico Madrid អាច​ក្តាប់​ស្ថានការណ៍ បាន ខណៈ​ដែល​មហិច្ចតា​របស់ គ្រូបង្វឹក Diego Simeone ចង់​លើក​ពាន Champion League មិន​ចាញ់ Ronaldo ប៉ុន្មាន​នោះ ៕​
article-2552497-1B39C33F00000578-968_634x355

មតិយោបល់