ព័ត៌មានជាតិ

ជាងសំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីឆក់ខ្សែភ្លើងស្លាប់បុរសម្នាក់ ។

ជនរងគ្រោះឈ្មោះ លុច សាលឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់មែន ហើយមិនមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ ។

ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់