កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង០៧និង១៩នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូត ទៅបុកដើមឈើ បណ្តាលឲ្យស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់កើតឡើង ស្ថិតនៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ រឿន សុណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ី ភី អរ័ ពណ៌ស គ្មានពាក់ផ្លាកលេខ លុះបើកបរមកដល់ចំណុចកើតហេតុ ដោយបើកក្នុងល្បឿនយ៉ាងលឿននោះ ស្រាប់តែម៉ូតូរេចង្កូតទៅបុកដើមអាកាស្យា បណ្ដាលឲ្យអ្នកបើកបរស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ រួចបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់