កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ០៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង ៣០នាទី កើតហេតុចំណុច ខាងមុខផ្ទះ លោក សៀក ប៊ុនលី លើផ្លូវជាតិលេខ២ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀនក្រុងតាខ្មៅ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRYពណ៌ស ពាក់ផ្លាកលេខកណ្ដាល 2D-9919 អ្នកបើករថយន្តមិនទាន់ស្គាល់ឈ្មោះ ភេទស្រី (រងរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង)និងអ្នករួមដំណើរម្នាក់ឈ្មោះហ៊ សេង
ហ៊ាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ(របួសករជើងខាងស្ដាំ) រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកចូលផ្ទះ លោកសៀក ប៊ុនលី រួចរថយន្តបង្កបាន
ខ្ទៀតទៅបុករថយន្ត០៣ គ្រឿងទៀតដែលចតនៅខាងមុខយានដ្ឋានជួសជុលរថយន្ត សេង ហុង
-ទី១ រថយន្តម៉ាក starex
-ទី២ រថយន្តម៉ាក RAV 4
-ទី៣ រថយន្តម៉ាក Land cruiser
-ខូតខាត រថយន្ត០៤ គ្រឿង(ធ្ងន់០១គ្រឿង) និងទ្វាផ្ទះ(ទ្វាដែក រូត)ប្រវែង ០៨ ម៉ែត្រ ។
មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។
មូលហេតុមកពីអ្នកបើករថយន្តTOYOTA CAMRYពណ៌ស ពាក់ផ្លាកលេខកណ្ដាល2D-9919 បើកបរក្នុងល្បឿនលឿនលើផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ។








មតិយោបល់