ភ្នំពេញ ៖ ប្រទះឃើញយុវជនម្នាក់ ចងក សម្លាប់ខ្លួនជាប់ជាមួយសសរបេតុងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវជនមានឈ្មោះ វិល ធារ៉ា អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិល្វាទោង ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ស.ពយុវជន ត្រូវបានបុរសម្នាក់ បើករថយន្តមកចតក្បែរកន្លែងកើតហេតុ ហើយបានចុះដើរចូលទៅបត់ជើងតូច ក៏ប្រទះឃើញយុវជនខាងលើចងក នឹងខ្សែភ្លើងជាប់សសរថ្មស្លា.ប់បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសព។
ក្រោយពេលដែលសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យស.ពរួចរាល់សមត្ថកិច្ចបានបញ្ជាក់ថា សពយុវជខាងលើនេះពិតជាបានចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយនៅក្បែរសពបានបន្សល់ នូវសំបុត្រកំណើតមួយច្បាប់ និងកាតចាក់វ៉ាក់សាំងចំនួន១សន្លឹក ដើម្បីងាយស្រួលដល់សមត្ថកិច្ច ស្វែងរកក្រុមគ្រួសារ មកទទួលយកស.ពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
មតិយោបល់