ព័ត៌មានជាតិ

មានការភ្ញាក់រលឹក! ពលរដ្ឋ៤នាក់ បានយកអាវុធកែច្នៃប្រភេទកាប៊ីនចំនួន៤ដើម ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាល

ព្រះវិហារ:​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុល បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន០៤នាក់ បានភ្ញាក់រលឹកយកអាវុធកែច្នៃប្រភេទកាប៊ីនចំនួន ០៤ដើម មកប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋចំនួន ០២ប៉ុស្តិ៍គឺ ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពុទ្រា នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន ចំនួន០៣ដើម ។ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានមុខ នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យចំនួន ០១ដើម ។ ចំនួនអាវុធកែច្នៃខាលលើនេះ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយកមករក្សាទុកហើយ ៕

មតិយោបល់