ព័ត៌មានជាតិ

រងរបួសទាំងសងខាង ករណីម៉ូតូបុកម៉ូតូ នៅស្រុកអូររាំងឪ

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៣០ នាទីនៅលើផ្លូវជាតិលេខ១១ ចំណុចមុខផ្ទះឈ្មោះ ម៉េង នៅភូមិពិលជុំ ឃុំអំពិលតា ពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រវាងម៉ូតូនិងម៉ូតូទិសដៅស្របគ្នាពីជើងទៅត្បូង ។

ម៉ូតូម៉ាក អឹមអេសអិច ពណ៌សពាក់ ផ្លាកលេខព្រៃវែង1J-5750 បង្កជាមួយម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AC-3699
បណ្ដាលឲ្យអ្នកបើកបរម៉ូតូពាក់ស្លាក(អឹមអេស អ៊ិច) រងរបួសធ្ងន់ អ្នករួមដំណើរ០២នាក់រងរបួសស្រាល និងអ្នកបើកបរម៉ូតូ(វីវ៉ា) រងរបួសធ្ងន់ ។
ការខូចខាត ម៉ូតូ០២គ្រឿងខូចកម្រិតស្រាល។

មូលហេតុ៖ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ជនរងគ្រោះក្រោយពេលកើតហេតុ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ
ម៉ូតូទាំងពីរគ្រឿងបានយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ៕

មតិយោបល់