កំពង់ធំៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅក្នុងភូមិទួលទំពូង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿង ម៉ាកស្កេនណែ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A.៨៥៤១ បើកបរដោយឈ្មោះ ថៃ ប៊ុនធា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបុស្សស្វាយ ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង (ត្រូវឃាត់ខ្លួន) លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក អ៊ិចស៊ីនទ័រ ពណ៌ស គ្មានពាក់ផ្លាកលេខ បើកដោយឈ្មោះ ភោគ ជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងបើកឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យរថយន្តបុកស្លាប់បុរសម្នាក់ នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ធ្វើតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់