ព័ត៌មានជាតិ

លួចលុយបានជាង ១,០០០ដុល្លារ ត្រឹមរយៈពេលជិតមួយសប្តាហ៍ ស្មានតែរួចខ្លួន ចុងខ្នោះដដែល

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចលុយ ត្រង់ចំណុចក្នុងបន្ទប់ជួល ផ្លូវ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ កាលពីថ្អៃទី១២-០៧-២០២០ វេលាម៉ោង២ និង៥៣នាទី។

ជនសង្ស័យឈ្មោះ សាត់ រ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសរធាតុញៀន) បានធ្វើសកម្មភាពលួចលុយ របស់ជនរងគ្រោះឈ្មោះ យុត ឌី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅបន្ទប់ជួល ផ្លូវ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង៖ លុយខ្មែរ១.៨០០.០០០ និងលុយដុល្លារ៨១០ដុល្លារ។ សម្ភារ:បន្សល់ទុក៖ អាវយឺត១ ជំពាមកៅស៊ូ១ ខោ០១ មួក០១។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់