អេស្ប៉ាញ ៖ កីឡាករ Pedro Rodriguez បាននិយាយថា ការហាមប្រាមលើមិត្តរួមក្រុម ថ្មី Bareclona កីឡាករ Luis Suarez គឺជាបម្រាមមួយដ៏ធ្ងន់ធ្ងរ ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ Luis Suarez បច្ចុប្បន្នត្រូវបានព្យួរលេង ៤ ខែ ពីសំណាក់ FIFA បន្ទាប់ពីខាំខ្សែការពារ អ៊ីតាលី Chiellini ក្នុងអំឡុងពេល World Cup ។
Luis Suarez ខាងក្លិប Barcelona ទិញក្នុងតម្លៃ ៧៥ លានផោន ប្រហែល ១២៧ លានដុល្លារ ពីហង្សក្រហម កាលពីថ្ងៃទី ១១ ខែ កក្កដា ។ ជាមួយនឹងអ្នកមានបុណ្យ Barcelona នៅតែសង្ឈឹមថា នឹងអាចបានឃើញការបន្ធូរបន្ថយការព្យួរលេងនេះ ។
កីឡាករ Pedro Rodriguez បាននិយាយថា “ការដាក់ពិន័យរបស់ FIFA វាពិតជាហួសហេតុ សម្រាប់ខ្សែប្រយុទ្ធ វ័យ ២៧ ឆ្នាំ” ។ គាត់ត្រូវបានស្វាគមន៍ពីក្លិប Barcelona និង អ្នកគាំទ្រ ដោយអាចនឹងជួយក្រុមឲ្យមានភាពប្រសើរឡើងវិញ ៕
មតិយោបល់