ព័ត៌មានជាតិ

ទីក្រុង Detroit ជា​ទីក្រុង​ដែល​ធំជាងគេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទីក្រុង​របស់​អាមេរិក ដែល​បាន​ប្រកាសថា​ក្ស័យធន​

​រដ្ឋ Chigago ( 18/07/13 ) : កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទីក្រុង Detroit របស់​អាមេរិក​បាន​ប្រកាស​ថា​ក្ស័យធន​ហើយ​បាន​ធ្វើឲ្យ​វា​ក្លាយ​ទីក្រុង​ធំជាងគេ​ក្នុង​ប្រវត្តិ​នៃ​ទីក្រុង​របស់​អាមេរិក​ដែល​បាន​ប្រកាស​ក្ស័យធន​កន្លងមក​។​

Detroit ត្រូវបាន​ប្រកាស​ពី​ទឹកប្រាក់​បំណុល​ដែល​មាន​ចំនួន 18 ពាន់​លាន​ដុល្លារ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ហើយ​ពាក្យប្តឹងដ​ល់​ទៅ 18 ទំព័រ​ដែល​បាន​ដាក់​ទៅឲ្យ​តុលាការ​ទទួលបន្ទុក​ផ្នែង​រឿងក្តី​ក្ស័យធន​។​យោង​តាម​សារព័ត៌មាន NBC បានឲ្យដឹង​ថា​ចំនួ​នរោង​ចក្រ​ចំនួន​ប្រជាជន​និង​ពន្ធ​នានា​ត្រូវ​បាន​ធ្លាក់ចុះ​ដែល​ទាំងនេះ​ត្រូវបាន​គេ​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ក្រុង Detroit ដែល​មិន​មាន​ប្រាក់​សំណង​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ជាមួយ​។​នៅ​ក្នង​ឆ្នាំ 1950 ប្រជាជន​សរុប​របស់​ទីក្រុង​មួយ​នេះ​មាន​ចំនួន 1,8 លាន​នាក់​ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ចំនួន​បាន​ធ្លាក់ចុះ​មិន​ដល់ 700,000 នាក់​ផង​វា​បាន​ធ្វើឲ្យ​អ្នកមានលុយ​ថ្នាក់​មធ្យម​បាន​នាំគ្នា​ចាកចេញ​និង​នាំ​ទៅ​ជាមួយ​នឹង​លុយ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ប្រាក់​ពន្ធ​ដែល​រដ្ឋាភិបាល​គួរតែ​អាច​ទទួលបាន​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/usa-detroit-bankruptcy_zpsa1af91e9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/6C8313134-130718_detroit_hmed_1213pblocks_desktop_large_zps987699d9.jpg
ទស្សនា​វីដេអូ ឃ្លិប​ដូច​ខាង​ក្រោម​នេះ ៖

មតិយោបល់