ព័ត៌មានជាតិ

First News៖ ខណៈពេលនេះ កំពុងមានអគ្គិភ័យឆេះហាងលក់គ្រឿងសង្ហារិមមួយកន្លែង តាមបណ្ដោយផ្លូវព្រះមុនីវង្ស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់/ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណី​អគ្គិភ័យឆេះហាងលក់គ្រឿងសង្ហារិម មួយកន្លែង។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ដល់ទីតាំងខាងលើហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់