តាកែវៈ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតហេតុកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុច ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
បង្កឡើងដោយជនសង្ស័យឈ្មោះពិត សល់ ភេទប្រុស អាយុ23ឆ្នាំមានទីលំនៅភូមិតាម៉ុច ឃុំតាភេម ប្រដាប់ដោយជំពាមកៅស៊ូបានបាញ់ទៅលើម្ដាយមីងរបស់ខ្លួនឈ្មោះប៉ាត់ ញឹប ភេទស្រី អាយុ38ឆ្នាំ បណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងស្ដាំលើត្រចៀក។
មូលហេតុ ដោយមានទំនាស់ពាក្យសំដី និងប្រើប្រាស់ថ្នាំញៀន ក្រោយមកជនសង្ស័យបានទៅបង្កអុកឡុក និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន បានឈ្លោះប្រកែកជាមួយក្រុមគ្រួសារនឹងបានវ៉ៃជាមួយឪពុករបស់ខ្លួនឈ្មោះ ស៊ុ ស៊ុយ បណ្តាលអោយរបួសរលាត់ករ និងខ្នងដៃ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់