ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌចាប់ខ្លួន ករណីហិង្សាដោយចេតនា

ប៉ៃលិនៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខៈ៤២ ចុះថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២០ ចេញដោយចៅក្រម លី ម៉េង និងបាននាំខ្លួនជនត្រូវចោទ ឈ្មោះ កប ទូច ភេទ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដែលត្រូវចោទពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនយកទៅប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់