ភ្នំពេញៈ កាលពីនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃពុធ ១០រោជ ខែអសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះ តាមបណ្ដោយមហាវិថីព្រះមុនីវង្សផ្ទះលេខ៤០២ ភូមិ១ ក្រុម២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-ម្ចាស់ហាងឈ្មោះ ចិន តីង (CHEN TING) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន (ប្តី) ។
-ម្ចាស់ឈ្មោះ លីន ជាន (LIN JUAN) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន (ប្រពន្ធ) មុខរបរ លក់គ្រឿងសង្ហារឹម (យីហោ រ៉ូយាល់កាសា)។
មូលហេតុ៖ កំពុងស្រាវជ្រាវ ។
+ប្រភេទសំណង់ ថ្មបេតុង (ទំហំ ១៥ម x១៦ម) កម្ពស់ ២ជាន់ ។
+ខូចខាត ឆេះសម្ភារក្នុងអាគារ រួមមាន គ្រឿងសង្ហារឹមតាំង លក់ទាំងស្រុង ៖
គ្រោះថ្នាក់មនុស្ស របួសស្រាល ២នាក់ ស្រីម្នាក់។
ប្រើប្រាស់រថយន្តពន្លត់សរុបចំនួន ២៩គ្រឿង
-ការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញចំនួន ១៣គ្រឿង
-រថយន្តក្រសួងមហាផ្ទៃចំនួន ៤គ្រឿង
-រថយន្តទីក្រុងជ្រោយចង្វារចំនួន ៦គ្រឿង
-រថយន្តស្រាបៀរកម្ពុជាចំនួន ១គ្រឿង
-រថយន្តទីក្រុង កោះពេជ្រចំនួន ៥គ្រឿង
-ពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃខែដដែល៕
មតិយោបល់