ត្បូងឃ្មុំៈ មីងនិងក្មួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងទឹកប្រឡាយ ខណៈនាំគ្នាចុះបេះកញ្ឆែត នៅក្នុងប្រឡាយ ដែលគេជីកយកដីធ្វើផ្លូវលំ មានជម្រៅទឹក២.៧០ម៉ែត្រ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ចម្ងាយប្រហែល២៥០ម៉ែត្រខាងកើត ភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះទី.ឈ្មោះ កែវ ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ និងទី២.ឈ្មោះ ចាន់ ស្រីធី ភេទស្រី អាយុ១៥ឆ្នាំ (ត្រូវជាមីងនិងក្មួយ) មានទីលំនៅភូមិ8-15 ឃុំគរ ស្រុកត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីក្មេងឃ្វាលគោបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ នាំគ្នាចុះបេះកញ្ឆែតនៅកន្លែងកើតហេតុ ក្រោយមកក្មេងស្រីក្មេងរងគ្រោះបានរអិលជើងធ្លាក់ក្នុងទឹក ឃើញដូចនេះម្តាយមីងបានស្ទុះទៅជួយចាប់សក់ ក៏រអិលជើងធ្លាក់ទឹក បណ្តាល ឲ្យលង់ស្លាប់ទាំងពីរនាក់តែម្ដង ពេលនោះរូបគេ(ក្មេងឃ្វាលគោ) ក៏រត់ទៅសាច់ញាតិឲ្យរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុក សហការជាមួយគ្រូពេទ្យ ចុះស្រាវជ្រាវពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតមែន។ ពិនិត្យរួច សាកសពជនរងគ្រោះទាំងពីរខាងលើ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់