ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅ៣ ប្រើគ្រឿងចក្រវាយរបងពង្រីកផ្លូវ និងកាយដីដាក់ប្រព័ន្ធលូ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ យកគ្រឿងចក្រវាយ កកាយរបង ដើម្បីពង្រីកផ្លូវ និងដាក់ប្រព័ន្ធលូ បន្ទាប់ពីតំបន់នេះ មានភ្លៀងធ្លាក់មកម្តងៗ ទឹកជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋ ព្រោះតែគ្មានប្រព័ន្ធលូ ផ្លូវតូចចង្អៀត ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា ផ្លូវត្រង់ចំណុចខាងលើ តូចចង្អៀត ហើយជាងនេះទៅទៀតពុំមានប្រព័ន្ធលូ ធ្វើឲ្យប្រឈមទឹកជន់លិច ពេលមានភ្លៀងធ្លាក់មកម្តងៗ ទើបនៅព្រឹកថ្ងៃទី១៧ នេះកម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ក្រោមការអនុញ្ញាតពីអាជ្ញាធរខណ្ឌ បានដាក់គ្រឿងចក្រវាយរបង កកាយបើកពង្រីកផ្លូវ ដើម្បីរៀបដាក់ប្រព័ន្ធលូ បញ្ចៀសនូវទឹកជន់លិចភូមិ ។

ចំពោះប្រជាពលរដ្ឋវិញ សាទរ ក្រោយពីអាជ្ញាធរគម្រោងនឹងពង្រីកផ្លូវឲ្យបានធំទូលាយ នឹងរៀបចំឲ្យមានប្រព័ន្ធលូថ្មី ៕

មតិយោបល់