ភ្នំពេញៈ នៅវេលាម៉ោង១១និង៧នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ជាកម្មករសំណង់បានដេកស្លាប់ នៅតាមបណ្តោយផ្លូវលំមួយកន្លែង ស្ថិតនៅក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ មឿន ម៉ាច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់។
នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ តែងតែចេញទៅធ្វើការសំណង់នៅម្តុំផ្សារជម្ពូវ័នរៀងរាល់ថ្ងៃ ពេលចប់ការងារ បានត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃកើតហេតុ ពេលព្រឹកបានចេញពីផ្ទះទៅធ្វើការបាត់ ដល់ពេលល្ងាចបាត់មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញដូចថ្ងៃធម្មតា ម្តាយនិងប្រពន្ធចេះតែឆ្ងល់ ស្រាប់តែដល់វេលាម៉ោង១១យប់មានបងប្អូនជីដូនជនរងគ្រោះបានចេញពីធ្វើការ ក៏ជិះកាត់ផ្លូវនោះស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ចុះទៅពិនិត្យមើលមុខក៏ស្គាល់ ជនរងគ្រោះដែលហើមមុខមានឈាមហូរតាមត្រចៀក ។ ភ្លាមៗនោះដែរ ក៏បានរាយការណ៍ប្រាប់ទៅសមត្តកិច្ច ដើម្បីចុះជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់