ភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតក្នុងខណ្ឌដូនពេញ ម្ដុំផ្សារធំថ្មី ហើយរថយន្តបង្ក បានបើករត់រហូតមកដល់ស្ដុបផ្សារកាប់គោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
រថយន្តបង្កម៉ា វីហ្គោ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2I1367 បើកបរដោយស្ត្រីម្នាក់ ។
រថយន្តរងគ្រោះម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ភ្នំពេញ 2A8081។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក បានបើកបុកស្លាកប៉ាន់ណូ និងប៉ះរថយន្តគេ តាំងពីម្ដុំផ្សារធំថ្មី ហើយព្យាយាមបើករត់គេច រហូតមកដល់ស្ដុបផ្សារកាប់គោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏បានបុករថយន្តរងគ្រោះខាងលើ រងការខូចខាតផ្ទុះពោង បែកកញ្ចក់ និងបណ្ដាលឲ្យរថយន្តរងគ្រោះ បុកឡើងសួនច្បារទៅបុកដើមឈើក្បែរមាត់ផ្លូវតែម្ដង។
សូមបញ្ជាក់៖ ករណីនេះ បណ្ដាលមានមនុស្សរងរបួស ហើយក្រោយពីកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅប៉ុស្តិ៍ដើម្បីសាកសួរនាំ និងកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕









មតិយោបល់