ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះមួយខ្នងទុកចោល ធ្វើពីឈើដំបូលប្រក់ស័ង្កសី មានទំហំ ៩មx៧.៥ម ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង១៥នាទីល្ងាច ស្ថិតនៅក្នុងក្រុមទី០៥ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុកបវេល បានឲ្យថា ម្ចាស់ផ្ទះឈ្មោះ ឈុន យ៉េត ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សម្ភារ:ខូចខាតរួមមាន៖ -ឆេះគ្រែដេកចំនួន ០៤ -ឆេះទូដាក់ខោអាវចំនួន០៣ -និងឆេះសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងអស់ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។

មូលហេតុ៖ កំពុងស្រាវជ្រាវបន្ត (ដោយសារម្ចាស់មិននៅផ្ទះ)។

ភ្លាមៗកម្លាំងនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ព្រោះដោយសារផ្លូវតូចចង្អៀត និងទទួលដំណឹងយឺតពេល ៕

មតិយោបល់