ព័ត៌មានជាតិ

ជនសង្ស័យ២នាក់រួមទាំងសារធាតុញៀនចំនួន529.39ក្រាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: យោងតាមបទបញ្ជារនិងការណែនាំរបស់លោកឧត្តមសេនីយ៏ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត
នៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌អហខេត្តកំពត
បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល
ស្រុកទឹកឈូ ខេត្តកំពត។
លទ្ធផលយើងបានឃាត់ជនសង្ស័យបានចំនួន2នាក់ដូចមានឈ្មោះខាងក្រោម÷
1-ហុង ស៊ីថា ភេទ ប្រុស អាយុ 31ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលើ (ជាមុខសញ្ញចាស់ដែលអាវុធហត្ថធ្លាប់ចាប់និងទើបចេញពីពន្ធធានាគារថ្មីៗ)
2-សំបូរ យុទ្ធន: ភេទ ប្រុស អាយុ 27ឆ្នាំ រស់នៅភូមិ ត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន:
-គ្រឿងញៀន ម្សៅក្រាម
ពណ៌សរថ្លា ចំនួន5កញ្ចប់ធំ និង13
កញ្ចប់តូច មានទម្ងន់
529.39ក្រាម (ថ្លឹងទាំងសំបក)។
-ជញ្ជីងថ្លឹងថ្នាំ1គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។
-ទូរស័ព្ទដៃ1គ្រឿង
-ម៉ូតូម៉ាកស៊ូមើអិច ពណ៌ក្រហម 01គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

 

មតិយោបល់