ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅស្រុក កំពង់រោទិ៍

ស្វាយរៀង:ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ បុរសម្នាក់បានស្លាប់ភ្លាមៗដែលរថយន្ត RX300 មួយគ្រឿង បើកលឿនបុកជាមួយម៉ូតូកើតហេតុកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ទីតាំងស្ថិតនៅក្នុងភូមិ ព្រៃតាញ៉យ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះឈ្មោះ ទិត សាប៊ូ ភេទប្រុស អាយុ ៦៨ ឆ្នាំភូមិ កោះត្រាច ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាក ឌ្រីមសង់C125ឆ្នាំ2016 ពណ៏ ខ្មៅ ពាក់ស្លាកលេខស្វារៀង 1L-8013 បានធ្វើដំណើរពីទិសខាងជើងមកត្បូង រហូតមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ ស្វាយរៀង2B-1312 បើកបររថយន្តដោយឈ្មោះ ហែន.នឿន ភេទប្រុស អាយុ ៣៤ ឆ្នាំមានទីលំនៅភូមិ បុស្ស ឃុំ មេសថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀងធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាយ៉ាងលឿនក៏បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសខាងលើស្លាប់នៅកន្លែងកើតហេតុតែម្តង។

ភ្លាមៗនោះរថយន្តបានបើករត់គេចខ្លួនពីកន្លែងកើតហេតុតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរវិញ។ ក្រោយកើតហេតុក្រោយពីមានករពិនិត្យពិសមត្ថកិច្ចរួចទើបប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់