ព័ត៌មានជាតិ

ស្លាប់អ្នកបើកបរម៉ូតូពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីបុកជាមួយរថយន្តនៅស្រុកប្រាសាទបាគង

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចបង្គោលគីឡូលេខ ៣០៦ និង៣០៧ ភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ ៦ រវាងរថយន្ដនិងម៉ូតូបត់ឆ្លងផ្លូវ ។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០១គ្រឿង ម៉ាកហុងដា ឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប បើកបរដោយឈ្មោះ ម៉ែន មីន ភេទប្រុសអាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិ ចៀនត្រី ឃុំត្រែង ស្រុករតន:មណ្ឌលខេត្ដបាត់ដំបង ដែលបើកបរពីទិសខាងកើតទៅលិចបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅប៉ះទង្គិចនឹងរថយន្ដ ម៉ាកព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ២Y ១២៨៨ បើកបរដោយឈ្មោះ រុយ គន់ថេង ភេទប្រុសអាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរមានទីលំនៅភូមិ១ សង្កាត់បឹងកេងទី២ ខណ្ឌចម្ការមន ក្រុងភ្នំពេញ បើកបរមានទិសដៅពិកើតទៅលិច ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះ (អ្នកបើកបរម៉ូតូ ) របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដ ហើយបានស្លាប់នៅទីនោះ ។

ចំណែក វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាស្រុកប្រាសាទបាគង និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

 

មតិយោបល់