ក្រចេះ: នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចគីឡូ០៧ ភូមិព្រែកប្រសព្វលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លើផ្លូវលំផ្លូវ(ក្រុមហ៊ុនចិនម៉ាហ្គែត) ក្រាលក្រួសក្រហម រវាងរថយន្ត បុកម៉ូតូទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់ ។
ភ្លាមៗនោះដែរ ជនរងគ្រោះក្នុងហេតុការណ៍នេះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងខាងលើ ដើម្បីវាស់វែងនិងធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់