ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សេចក្តីរាយការណ៍ ចុងក្រោយ បាន ឲ្យ ដឹងថា ស្ត្រី អនិកជន ខ្មែរ – អាមេរិកាំង ដែល រត់ ចេញពី កន្លែង ធ្វើ ច ត្តា ឡី ស័ក នៅក្នុង សណ្ឋាគារ មួយ នៅក្នុង រាជធានី ភ្នំពេញ ត្រូវបាន សមត្ថកិច្ចរ ក ឃើញ ហើយ នៅក្នុង សណ្ឋាគារ ឈូក ទិព្វ ក្នុង ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ស្ត្រី ខាងលើ ត្រូវបាន សមត្ថកិច្ច ដាក់ ឲ្យ ធ្វើ ច ត្តា ឡី ស័ក រយៈពេល ១៤ ថ្ងៃ នៅ សណ្ឋាគារ មេគង្គ ដែលជា កន្លែង ធ្វើ ច ត្តា ឡី ស័ក នៅក្នុង ខេត្តកំពង់ចាម ហើយ មន្ត្រី សុខាភិបាល ក៏បាន យក សំណាក ស្ត្រី រូបនោះ ទៅពិនិត្យ នៅ វិទ្យាស្ថាន ប៉ាស្ទ័រ ផងដែរ ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី ន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់សារព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដានេះថា នៅ ថ្ងៃទី យប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ ស្ត្រី ឈ្មោះ VIRA ROSE ( ឈ្មោះ ក្នុង លិខិតឆ្លងដែន) បាន ស្នាក់ នៅក្នុង បន្ទប់ កន្លែង ធ្វើ ច ត្តា ឡី ស័ក ធម្មតា ។ ស្រាប់តែ ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ពេល ក្រុម គ្រូពេទ្យ យក អាហារ ឲ្យ បរិភោគ ក៏បាត់ ខ្លួន ស្ត្រី ខាងលើ ទើប បង្ក ការភ្ញាក់ផ្អើល តែម្តង ។
លោកជំទាវ វេជ្ជបណ្ឌិតបន្តថា ស្ត្រី អនិកជន ខ្មែរ – អាមេរិកាំង ម្នាក់ បាន រត់ ចេញពី កន្លែង ធ្វើ ច ត្តា ឡី ស័ក នៅ សណ្ឋាគារ មួយ ក្នុង រាជធានី ភ្នំពេញ បន្ទាប់ពី មកដល់ ប្រទេស កម្ពុជា កាលពី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដែលជា អ្នកធ្វើដំណើរ ជាមួយ មន្ត្រី ស្ថានទូត អាមេរិក ២ រូប ដែល រកឃើញ មាន ជំងឺ កូ វីដ -១៩ កាលពី ថ្ងៃទី ១៦ ខែកក្កដា ៕
មតិយោបល់