ព័ត៌មានជាតិ

ឃាត់ខ្លួន ស្ត្រី ម្នាក់ដកហូតសារធាតុញៀន៥៨កញ្ចប់តូចធំ

ភ្នំពេញ: នៅថ្ងៃទី១៨ខែកកក្កដា ឆ្នាំ២០២០វេលា ម៉ោង៤រសៀល កម្លាំងជំនាញ
នៃអធិការដ្នានគរបាលខណ្ខមានជ័យបានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀននៅចំនុចភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់រួមទាំងវត្ថុតាង៥៥កញ្ចប់តូចនិង៣កញចប់ធំ។

សមត្ថកិច្ច ឲ្យដឹង ថាស្ត្រីជាជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ សុខ ថន ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាង និងសម្ភារ:ដកហូតរួមមាន៖
ក្រាមពណ៌សថ្លាចំនួន៥៥កញ្ចាប់ថង់តូច នឹង០៣កញ្ចាប់ថង់ធំល្មម ។

បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្នាននគបាលខណ្ខមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់