ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ បានប្រព្រឹត្តអំពើចោរកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
មានករណីអំពើលួច( ទូរសព្ទ័ និងលុយ) នៅវេលាម៉ោង២១និង១៥នាទីយប់ ស្ថិតនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ងី មួយទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិ​កំពងចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ថន ម៉ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិលេខ៦ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

វត្ថុតាងចាប់យករួមមាន៖ ១. ទូរសព្ទ័ចំនួន ២គ្រឿង ម៉ាក អូ ប៉ូ (oppo) ១គ្រឿង ,ម៉ាក ណូគា (NOKIA) ១គ្រឿង(ជារបស់ជនរងគ្រោះ)២. កាំបិត កញ្ចែត ១, ៣. ដងដែក ឆ័ត្រ ចំនួន ១ដើម(ជារបស់ជនសង្ស័យ)

សម្ភារ:បាត់បង់រួមមាន លុយចំនួន ២០០០០០៛ (ម្ភៃម៉ឺនរៀល)នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២១និង ១៥នាទីយប់ ជនរងគ្រោះបានទៅយកកាបូបនៅក្នុងផ្ទះជួល ក្នុងភូមិកំពង់ចម្លង បន្ទាប់មកក៏ដើរចេញទៅបន្ទប់ទឹកដែលនៅខាងក្រៅផ្ទះ ស្រាប់តែឃើញស្រមោលមនុស្សដើរចូលក្នុងផ្ទះ ជនរងគ្រោះក៏ប្រញាប់ចេញពីបន្ទប់ទឹកមកមើល ឃើញឈ្មោះ ថន ម៉ន កំពុងរុករើកាបូប ជនរងគ្រោះក៏ស្រែកសួរថា អាម៉ន ម៉េចបានអ្ហែងលួចលុយអញ លឺដូច្នេះ ឈ្មោះ ថន ម៉ន ក៏រត់គេចខ្លួនបាត់ភ្លាម ជនរងគ្រោះក៏ប្តឹងប៉ុស្តិ៍រដ្ឋបាលតែម្តង។

ក្រោយពីទទួលបានបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងផ្នែកជំនាញ ចុះធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យប៉ុន្តែ រកពុំឃើញលុះព្រឹកឡើងគឺថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង៤៥នាទី ក៏ជួបជនសង្ស័យនៅមុខផ្ទះជនរងគ្រោះ សមត្ថកិច្ចក៏ឃាត់និងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋានបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់