ព័ត៌មានជាតិ

កូរ៉េខាងជើងផ្តល់ប្រាក់ ៣០០,០០០ដុល្លារ ក្រោមជំនួយរបស់ UN សម្រាប់មីយ៉ាន់ម៉ា

 

(ព្យុងយ៉ាង)៖ ទិន្នន័យអង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានផ្តល់ថវិកាចំនួន ៣០០,០០០ដុល្លារ ទៅក្នុងមូលធិនិជំនួយមនុស្សធម៌មួយ ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយនេះជាការបរិច្ចាគប្រាក់លើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០០៥មក។

បើតាមទិន្នន័យផ្ដល់ដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN កូរ៉េខាងជើងបានផ្តល់ថវិកាខាងលើ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ។ មូលនិធិជំនួយនោះ បានអំពាវនាវឲ្យមានចូលរួមផ្តល់ថវិកាសរុប២៧៦លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ជាទីដែលមនុស្សរាប់រយនាក់បានបាត់បង់ជីវិត ចាប់តាំងពីយោធាបានឡើងគ្រប់ប្រទេស តាំងតែពីខែកុម្ភៈ ឆ្នាំនេះ បូករួមជាមួយបញ្ហាវិបត្តិជំងឺឆ្លង COVID-19។

កូរ៉េខាងជើងក៏ធ្លាប់បានចូលរួមផ្តល់ថវិកាដល់អង្គការសហប្រជាជាតិបែបនេះដែរ ដើម្បីជួយប្រទេសដទៃ គឺកាលពីឆ្នាំ២០០៥ នៅពេលទីក្រុងព្យុងយ៉ាងបានផ្តល់លុយ ១៥០,០០០ដុល្លារ សម្រាប់ឥណ្ឌូណេស៉ី ឥណ្ឌា ថៃ ម៉ាឡេស៉ី ម៉ាល់ឌីវ និងស្រីលង្កា ដែលរងគ្រោះដោយសារមហន្តរាយស៊ូណាមិឆ្នាំ២០០៤៕

ប្រភព៖ Reuters

មតិយោបល់