ព័ត៌មានជាតិ

សមត្ថកិច្ច ចុះរុះរើសំយ៉ាប តុ កៅអី ផើងផ្កា រួមទាំងរនាំងរឹងមាំបិតបាំងចិញ្ចើមផ្លូវសាធារណៈ នៅខណ្ឌដូនពេញ

ភ្នំពេញៈ យោងតាមផេក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នាថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ និង សណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ដោយធ្វើការរុះរើសំយ៉ាប តុ កៅអី ផើងផ្កា រួមទាំងរនាំងរឹងមាំបិតបាំងចិញ្ចើមផ្លូវសាធារណៈមួយចំនួន ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះឃើញថា មានបងប្អូនប្រជាពលរដ្ឋចំនួន០៥ផ្ទះ បានចូលរួម ដោយរុះរើសំយ៉ាបផ្ទះដោយខ្លួនឯង ក្រៅពីនោះរដ្ឋបាលខណ្ឌ បានទុករយៈពេលជូនគាត់៣ថ្ងៃ សម្រាប់ការរុះរើដោយខ្លួនឯង ៕

មតិយោបល់