កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ័ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនានិងគំរាមកំហែងថា សម្លាប់នៅចំណុចភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះចំនួនបីនាក់៖
១.ឈ្មោះ សួស យ៉េម ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
២.ឈ្មោះ ប៉ាន់ ប៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
មុខរបរលក់ត្រី។
៣.ឈ្មោះ អេង កែវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
មុខរបរកសិករ។
អ្នកទាំងបីមានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ យុទ្ធារីម ដារ៉ា ហៅចឹកវ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្រាញ់ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ឥដ្ឋប្រហោងចំនួន០១ដុំនិង ដុំថ្មចំនួន០១ដុំ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹងយ៉ាងខ្លាំង ហើយបានយកដុំឥដ្ឋប្រហោង និងដុំថ្មយកទៅគប់ដំបូលផ្ទះ និងជញ្ជាំងផ្ទះជនរងគ្រោះបណ្តាលឱ្យធ្លុះដំបូលសង្ក័សីនិងជញ្ជាំងផ្ទះ។ ពេលនោះជនរងគ្រោះក៏បានចេញមកមើលហើយ បានសួរទៅជនសង្ស័យថាមិចបានហែងគប់ដំបូលផ្ទះ និងជញ្ជាំងផ្ទះអាញ ពេលនោះជនសង្ស័យមិនបាននិយាយស្តីទេ ក៏បានដើរចូលទៅផ្ទះរបស់គេបានយកកាំបិតមករកកាប់ជនរងគ្រោះថែមទៀត។
ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ភ្លាមនោះកម្លាំងជំនាញ បានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍។
តាមការបំភ្លឺរបស់សមត្ថកិច្ច ពេលដែលជនសង្ស័យផឹកស្រាស្រវឹងតែងតែរករឿងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ និងយកដុំឥដ្ឋ និងដុំថ្មមកគប់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិជាញឹកញាប់ និងគំរាមកំហែងថា កាប់និងសម្លាប់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិលយកមកអប់រំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវីធី៕



មតិយោបល់