ព័ត៌មានជាតិ

កូនជាងផ្សារដែកម្នាក់ ជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១៨និង១២នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆក់ បណ្តាលឲ្យបុរសកូនជាងផ្សារដែកម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចអាហារដ្ឋានយីហោ « ម្លប់ស្វាយ » មួយកន្លែង ស្ថិតក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សពជនរងគ្រោះឈ្មោះ មឿន សុភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសព្វថ្ងៃជាកូនជាងផ្សារដែក មានទីលំនៅក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដាក់រន្ទាដែក ឡើងលើដំបូលកញ្ចុះក្នុងហាងកើតហេតុ ដោយដាក់ចំមុខតំណខ្សែភ្លើងដាច់ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានគេជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ តែជាអកុសលជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ចំពោះករណីខាងលើនេះដែរ ក៏មានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនីពិតប្រាកដមែន បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់