ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទស្រី។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ៦៣កញ្ចប់, ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ០១កញ្ចប់ ៥០គ្រាប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង, សម្ភារ:ប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

មតិយោបល់