ព័ត៌មានជាតិ

មន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរីប្រតិកម្មយ៉ាងខ្លាំងទៅ លើម្ចាស់ហ្វេសបុកឈ្មោះ អេឡិច ចិន្ទ្រា ដែលបង្ខូចកេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំ ខេត្តដោយគ្មានប្រភពច្បាស់ការ

មណ្ឌលគិរី: ដោយយោងតាមប្រភពព័ត៌មានពីលោក គ្រុយ ឌីណា (Kruy Dina) បានបង្ហោះជាសាធារណ:នៅក្នងបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៥នេះ គាត់បានលើកយកមូលហេតុពីរឿង អាខោនមួយ ឈ្មោះថា អេឡិច សូមតាមដានអត្ថន័យនៃខ្លឹមសារទាំងស្រុង។

អាខោន លោក Kruy Dina ខ្ញុំសូមបកស្រាយចំពោះអាខោនហ្វេសប៊ូករបស់ អេឡិច ចន្ទ្រា ចំរូបភាពរថយន្តកែឆ្នៃដែលគ្មានឈើគឺអេឡិចបានបង្ហោះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០១៥ម្ដងរួចហើយ ហើយរូបភាពរថយន្តកែឆ្នៃដែលមានឈើគឺគេបានបង្ហោះកាលពីថ្ងៃទី២៣សីហាឆ្នាំ២០១៥ម្ដងរួចមកដែរ ដូច្នេះខ្ញុំសូមអះអាងថាជាការបំភ្លើសគ្មានការពិតព្រោះពេលនោះលោកឧត្តមសេនិយ៍ត្រី តូច យ៉ុនមិនទាន់ឡើងជាស្នងការគរបាលខេត្តនៅឡើយទេ(សូមចូលមើលរូបភាពក្នុងអាខោនរបស់អេឡិច និងពិនិត្យឲ្យបានដឹងច្បាស់)។

បើតាមលោកស្នងការខេត្តមណ្ឌលគិរី លោក តូច យ៉ុន បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងដែរថា លោកនឹងចាត់វិធានការទៅលើម្ចាស់អាខោនដែលជាជន អានាមិកដែលបានសសេរនៅលើ បណ្ដាញសង្គម មួយឈ្មោះ អេឡិចចិន្ទ្រា ដែលបានយកឈ្មោះថ្នាក់ដឹកនាំក្នុងខេត្តដូចជា លោក អភិបាលខេត្ត ស្វាយ សំអ៊ាង មកបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងចាស់ដៃ ដែល គ្មានប្រភពច្បាស់លាស់ណាមួយឡើយ នេះជាហេតុដែលធ្វើឲ្យអ្នកតាមដានព័ត៌មានការយល់ច្រឡំទៅលើរូបលោក និងមន្ត្រីថ្នាក់ដឹកនាំផ្សេងៗផងដែ៕

photo_2016-10-25_19-28-16

photo_2016-10-25_19-28-18

photo_2016-10-25_19-28-20

photo_2016-10-25_19-28-22

photo_2016-10-25_19-28-25

photo_2016-10-25_19-28-27

photo_2016-10-25_19-28-29

photo_2016-10-25_19-28-32

មតិយោបល់