ភ្នំពេញៈ យុវជន ២នាក់ ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តប៉ែនដឹកខ្សាច់ពីក្រោយ កំពុងឈប់ស្តុបពេញទំហឹង បណ្ដាលរងរបួសធ្ងន់ស្រាល ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងនៅវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចស្តុបនិរោទ សង្កាត់និរោទ ខណ្ឌច្បារអំពៅ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូឌ្រីម សង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-3432 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1227 ធ្វើដំណើរស្របគ្នាកំពុងឈប់ស្តុបចំពីក្រោយពេញទំហឹង បណ្ដាលបោកផ្ទប់និងគូទរថយន្តរងេបួសធ្ងន់ និងស្រាលពីរនាក់ ត្រូវរថយន្តគ្លីនិចឯកជនដឹងយកទៅសង្គ្រោះជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់