ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនជាប់ចោទឈ្មោះ ចន រតនៈ ហៅប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់អោយឃុំខ្លួនលេខ៤៦៤ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ឈ្មោះ ហ៊ុយ ទីហ៊ួ ដោយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួចដោយមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា ដែលប្រព្រឹត្តទៅនៅចំណុចមុខកាកបាទក្រហម ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕
ព័ត៌មានជាតិ
មតិយោបល់