អធិការនគរបាលស្រុកស្វាយអន្ទរ ដឹកនាំមន្រ្តីជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ

ព្រៃវែងៈ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តបាន ជំរុញឲ្យអធិការនគរបាល គ្រប់ ស្រុក ក្រុង ទាំងអស់ ចុះជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់បណ្តាលមកពីខ្យល់កន្ទ្រាក់ ចុះសួរសុខទុកប្រជាពលរដ្ឋទីទាល់ក្រ ជាពិសេស ស្រ្តីមេម៉ាយជនចាស់ជរានិង ជនពិការ ជនគ្មានទីពឹង កំពុងជួបប្រទះបញ្ហាជីវភាពខ្វះខាត និងគ្មានជំរកស្នាក់នៅជាដើម ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦ លោកវរ:សេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំមន្រ្តីក្រោមឱវាទ ជួយជួសជុលផ្ទះនិងនាំយកស័ង្កសីដែលជាអំណោយរបស់ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ចំនួន ៣៥ សន្លឹក ទៅជូនអ៊ុំស្រី អ៊ូច សុខ អាយុ ៧៥ ឆ្នាំ ដែលត្រូវខ្យល់កន្ត្រាក់ របើកដំបូលផ្ទះអស់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅភូមិព្រៃជ្រាំង ឃុំ ពានរោង ស្រុកស្វាយអន្ទរ ដែលលោកយាយជួបការខ្វះខាត ដោយឧបត្ថម អង្ករ , មី, ទឹកត្រី និង ថវិកាចំនួន ៤៥០,០០០រៀល ដើម្បី ជួយសំរាលដល់ជីវភាពផងដែរ ។

ឆ្លៀតឱកាសនោះ លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការ បានធ្វើការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និង សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយជំរុញកូនចៅដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណបណ្ណឲ្យបានគ្រប់ៗគ្នា ដើម្បីងាយក្នុងការងារប្រើប្រាស់ផ្ទាល់ខ្លួន និងការងារផ្សេងៗ ជាពិសេសក្នុងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ មិនតែប៉ុណ្ណោះ លោកអធិការ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរទ្វេរឡើងថែមទៀត។

លោក អធិការ បាននាំយកប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោកឧត្តនសេនីយ៍ ស្នងការ ដែលតែងតែណែនាំដាស់តឿនក្រើនរំលឹក ដល់ អធិការនគរបាលគ្រប់ស្រុក ក្រុង ទាំងអស់ឲ្យចុះជួយ និងដោះ ស្រាយនូវការលំបាក ជូនប្រជាពលរដ្ឋទីទាល់ក្រជាប្រចាំ ស្របតាមប្រសាសន៍ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយ សារការអត់ អាហារ នោះឡើយ៕

photo_2016-07-27_22-34-12photo_2016-07-27_22-34-15photo_2016-07-27_22-34-18photo_2016-07-27_22-34-22photo_2016-07-27_22-34-25photo_2016-07-27_22-34-29photo_2016-07-27_22-34-32

មតិយោបល់