ព័ត៌មានជាតិ

Update៖ កញ្ញារូបស្រស់ម្នាក់ មានសាក់ដៃថា Ah mey 25.01.2001 រងរបួសក្បាលធ្ងន់ធ្ងរ ដេកស្លាប់លើចញ្ចើមផ្លូវ

ភ្នំពេញ: (ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីព្រឹក មានករណីប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវត្រង់ចំណុចផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ១៩ឆ្នាំ សក់ពណ៌ខ្មៅ កម្ពស់ ១.៥៣ម៉ែត្រ ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោខូប៊យខ្លីពណ៌ខៀវ ដៃខាងឆ្វេងមានចាក់សាក់សរសេរថា Ah mey 25.01.2001 និងសាក់រូប King ។

តាមការធ្វើកោសល្យវិច័យរបស់ លោក ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពមានសភាពប៉ះទង្គិចក្បាលខាងក្រោយធ្ងន់ធ្ងរ(បែកក្បាលផ្នែកខាងក្រោយ) ចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់