ព័ត៌មានជាតិ

បុរសម្នាកមកពីផឹកស្រា​ រួចចូលដេកក្នុងអង្រឹងចុងក្រោយបែរជាខ្យល់គ បណ្តាលឲ្យស្លាប់ ទៅវិញ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
មានករណីខ្យល់គ (ស្លាប់)នៅវេលាម៉ោងប្រហែល២និង៣០នាទី នៅស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ‌ឈ្មោះ ស៊ែម គន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការបំភ្លឺឈ្មោះ ឈុំ កន្និថា ភេទស្រី អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ខ្លួនបានឃើញជនរងគ្រោះនឹងមិត្តភក្រ្ត័ជនរងគ្រោះម្នាក់ទៀតកំពុងតែផឹកស្រាថ្នាំជាមួយគ្នាប្រហែលជាម៉ោង១១និង៤០នាទី ក៏បែកគ្នា ហើយជនរងគ្រោះបានប្រាប់ខ្លួនថាចុកក្នុងពោះណាស់ ហើយក៏ដើរទៅដេកអង្រឹងចងនៅមុខផ្ទះកៀនរបងនោះទៅរហូតដល់ម៉ោងប្រហែល២និង២០នាទី ពេលខ្លួនចេញមកពីក្នុងផ្ទះ ឃើញជនរងគ្រោះនៅដេកលើអង្រឹងនៅឡើយ ពេលនោះខ្លួនក៏ដើរទៅមើលឃើញរុយរោមមុខ ហើយខ្លួនក៏ដាស់ជនរងគ្រោះអត់កំរើកសោះក៏ស្រែកហៅ ឪពុក ម្តាយ បង ប្អូន មកមើលព្រោងព្រាត បាននាំគ្នាឆ្លើយថាស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំក្រាំងម្កាក់ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងឪពុកបង ប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីទេ។
យោងតាម លោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។
សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់