ភ្នំពេញៈ នៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ហៅរថយន្តសាមុយដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់