ព្រៃវែងៈ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកព្រះស្តេច វេលាម៉ោង២រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ បានបង្ក្រាបសង្វៀនជល់មាន់១កន្លែងនៅចំណុចផ្ទះ យឿន អូន ភេទស្រី អាយុ៣៩ឆ្នាំ ស្ថិតនៅភូមិដើមរកា ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីធ្វើការបង្ក្រាប ជាលទ្ធផលកម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់៤ក្បាល ស៊ុំក្រុងមាន់ចំនួន៧ កៅអីជ័រ១៤ តង់ប្រក់១ កន្ត្រកដាក់មាន់៧ និងម៉ូតូ៤គ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ដើម្បីបំពេញសំណុំបែបបទចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់