បន្ទាយមានជ័យៈ ផ្ទះ១០ខ្នងត្រូវបានដួលរលំក្រោយពីមានខ្យល់កន្រ្តាក់ខ្លាំងនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បណ្តាលអោយផ្ទះប្រជាពលរដ្ឋ នៅស្រុកព្រះនេត្រព្រះ៣ខ្នង ស្រុកស្វាយចេក៦ខ្នង និងអូរជ្រៅ១ខ្នង ដួលរលំជាបន្តបន្ទាប់ ។
ភ្នាក់ងារ Post News បានអោយដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រាប់ថា លំនៅដ្ឋានដែលរងការខូចខាត គឺជារបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងអូរជ្រៅ ។
ប្រភពដដែលបន្តទៀថា លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា “មានផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណជា១០ខ្នងត្រូវបានប៉ើង និងដួលរលំកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ។ ការដួលរលំគឺបណ្តាលមកពីខ្យល់កន្ត្រាក់ ។”
បច្ចុប្បន្នមន្ត្រីនគរបាលមូលដ្ឋាន បាននិងកំពុងចុះជួយរៀបចំទុកដាក់សំភារៈរបស់បងប្អូនភ្លាមៗផងដែរ ដើម្បីបញ្ជៀសពីការបាត់បង់ដោយយថាហេតុ និងខូចខាតដោយទឹកភ្លៀងទៀត ។
ហើយដោយយោងតាមការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ លោកស្នងការខេត្ត អាត់ ខែម បានចាត់អោយកម្លាំងនគរបាលខេត្តចុះជួយជួសជុលឡើងវិញហើយនៅព្រឹកថ្ងៃទី១៧ខែមីនានេះ ។
មតិយោបល់