ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វី មកលោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ

ភ្នំពេញ: ស្រីស្អាតម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចេញទូកទៅជួយទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសប្រជាអ្នកនេសាទ នៅគោលដៅខាងក្រោមស្ពានជ្រោយចង្វារ បានប្រាប់ឲ្យដឹងថា ខណ:ដែលរូបគាត់ បានចុះទៅបាចស្រូវឱ្យទារបស់គាត់ស៊ី នៅនឹងមាត់ច្រាំងទន្លេ ក៏ប្រទះភ្នែកឃើញនារីរងគ្រោះ បានដើរឆ្លេឆ្លានៅលើស្ពានជ្រោយចង្វារ ភ្លាមៗនោះ ស្រាប់តែនារីខាងលើ បានលោតពីលើស្ពាន ចុះមកខាងក្រោមតែម្ដង។

ពេលនោះ គាត់ក៏បានចេញទូកទៅសង្គ្រោះភ្លាមៗ ហើយក៏បានស្រង់នារីរងគ្រោះ មកខាងលើ រួចប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង។

តាមបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ន.ស ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិជាមន្ត្រីឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំស្ត្រីរងគ្រោះ មកកាន់ទីគោក ហើយក៏ហៅរថយន្តសាមុយខាងមន្ទីរពេទ្យ មកដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់