ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

សាហាវណាស់! ប្ដីទាញកាំបិត ប្រហារប្រពន្ធ រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ

មណ្ឌលគិរីៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីឃាតកម្មមួយ បណ្តាលឲ្យប្តីប្រពន្ធ២ នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក្រុមរការថ្មី ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទី១.ឈ្មោះក្លើយ សុខកេ ភេទស្រី ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុ (ប្រពន្ធ) និងទី២.ឈ្មោះ ង្រើម វីន ភេទប្រុស ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុ (ត្រូវជាប្តី)។

ក្រោយទទួលសេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអនុវត្តន៍និតិវិធី
ដោយធ្វើការស្រាយបំភ្លឺ ក្នុងករណីនេះ។

ដោយយោងតាមប្រភពពីអ្នកដឹងមុនគេ ឈ្មោះ វីន​​ នីន ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូនជនរងគ្រោះ រួមទាំងមានការបំភ្លឺពីសាច់ញាតិ ជនរងគ្រោះផង បានបញ្ជាក់ថា ប្តីជាមនុស្សវិប្បលាសស្មាតី បានយកកាំបិតផ្គាក់ កាប់ប្រពន្ធចំនួន ២កាំបិត ចំបំពង់កខាងឆ្វេង១កាំបិត ចំកញ្ចឹងក១កំាបិត បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅហ្នឹងកន្លែង នៅក្រោមដើមស្អំដីផ្ទះរបស់ខ្លួន បន្ទាប់មកជនបង្កក៏បានយកកាំបិតចុងស្រួចអារ.ក សម្លាប់ខ្លួនឯង (ដេកទន្ទឹមគ្នា)។

តាមការសន្និដ្ឋានផ្នែកជំនាញបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតអា.កខ្លួនឯងប្រាកដមែន ទើបប្រគល់សាកសពទាំងពីរ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់